ថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០១៤
ទំព័រដើម
ប៉ែន សុផានី ប្រកែក​ម៉ារ៉ា ប៊ុណ្ណា​ ប្រកាន់​ថា​ស្នេហ៍
ថ្ងៃទី​ 31 ខែឧសភា ឆ្នាំ2013, ម៉ោង 07:14 AM ដោយ៖ កែវ សុវណ្ណារ៉ា

ប៉ែន សុផានី, លោកម៉ារ៉ា ប៊ុណ្ណា​ ថតរូបជាមួយអ្នកសិល្បៈ (រូបខាងក្រោម កណ្តាល)

ថ្មីៗនេះ មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​ទាំង​ពិភព​សិល្បៈ ដោយ​សារ​តែ​មាន​ការ​ខ្សឹប​ខ្សៀ​វ​គ្នា ថា តារា​សម្តែង​ជើង​ចាស់ ប៉ែន សុផានី និង​តារា​ចម្រៀង​ស្រអែម​ស្រស់ ម៉ារ៉ា ប៊ុណ៉្ណា មាន​ទំនាក់​ទំនង​ស្នេហា ជាមួយ​គ្នា។ ប៉ុន្តែ នៅ​ពេល​ដែល​សួរ​លោក​ប៊ុណ្ណា បាន​សារភាព​ថា ពិតជា​ស្នេហ៍ តែ​សុផានី ប្រាប់ថា គ្រាន់​តែ​ជា​ការ​រាប់​អាន...។

ស្ទើរតែមិនមានអ្នកណាជឿឡើយ នៅពេល ដែលមានការខ្សឹប​ខ្សៀវ​ថា តារាសម្តែងវ័យចំណាស់ ប៉ែន សុផានី និងអ្នកចម្រៀងស្រអែម​ស្រស់ ខ្ពស់ស្រឡះ លោកម៉ារ៉ា ប៊ុណ្ណា បានបង្កើតចំណងស្នេហ៍​ផ្អែម​ល្ហែម បណ្តើរគ្នាស្អិតដូច​តុក​កែ។ ថ្វីត្បិតតែតារាមួយគូនេះ ពិត​ជា​មានវ័យខុសគ្នា ច្រើនបន្តិចមែន តែប្រវត្តិស្នេហា គឺសុទ្ធតែធ្លាប់បាន ឆ្លងកាត់ដូចគ្នា។ តារាសម្តែងដ៏ល្បីល្បាញ អ្នកនាង ប៉ែន សុផានី បន្ទាប់ពីក្លាយខ្លួនជាមេម៉ាយកូន១ ក៏ លេចធ្លាយថា អ្នកនាងបាន​រឹត​ចំណងស្នេហ៍យ៉ាង-ជ្រាលជ្រៅជាមួយអ្នកចម្រៀងឆោម ប៊ុនយ៉ុង អស់ រយៈពេលជាច្រើនឆ្នាំ ទើបតែបែកបាក់គ្នា នៅអំឡុងឆ្នាំ ២០១០។ ប៉ុន្តែ អតីតតារា​សម្តែង​ល្បីរូបនេះ មិនដែលទទួលស្គាល់ចំណងស្នេហ៍នេះទេ។

រីឯកំលោះសង្ហាម៉ារ៉ា ប៊ុណ្ណា ក្រោយពីល្បី មួយប្រាវបទចម្រៀង “ដីថ្លៃប្រល័យស្នេហ៍” នោះ មក ក៏ស្ងាត់បាត់​ឈ្មោះ​ឈឹងតែម្តង ទើបតែនៅចុងឆ្នាំ ២០១១ បានបង្ហាញ​មុខ​សាជាថ្មី បណ្តើរគូស្នេហ៍វ័យចំណាស់ នៅក្រៅរង្វង់សិល្បៈ មកចូលរួមកម្មវិធី “អាណាចក្រតារា” ដែលបានរៀបចំឡើងដោយ ក្រុមហ៊ុនសប្បាយ នៅវិមាន​កាណាឌីយ៉ា​។ ពេលនោះ មិត្តភក្តិអ្នកសិល្បៈ បានកោតសរសើរថា លោកម៉ារ៉ា ប៊ុណ្ណា គឺជាបុរសស្មោះត្រង់ មិនចេះភូតកុហក ហ៊ាន ប្រឈមមុខនិយាយការពិត មិនលាក់លៀមរឿងស្នេហា ធ្វើឱ្យអ្នកនាងជង់ ម៉ារី ជាគូស្នេហ៍ មានការសប្បាយចិត្ត រីកថ្លើមមិនតិចទេ។ ប៉ុន្តែ ស្នេហាលោកម៉ារ៉ា ប៊ុណ្ណា និងអ្នកនាង ជង់ ម៉ារី បាន​ដើរដល់ផ្លូវបំបែក នៅចុងឆ្នាំ២០១២ កន្លងទៅ ដោយសារតែមិនចុះសម្រុងនឹងគ្នា បើទោះបីជាមានឡានទំនើបតម្លៃរាប់ម៉ឺនដុល្លារ លួងលោមចិត្តលោកប៊ុណ្ណា យ៉ាង​ណាក៏ដោយ ក៏ម្ចាស់បទ “ដីថ្លៃប្រល័យស្នេហ៍” រូបនេះ មិនវិលមករកស្នេហ៍ចាស់នោះវិញទេ។

ក្រោយពីស្ងប់ស្ងាត់មួយរយៈ ស្រាប់តែ ម៉ារ៉ា ប៊ុណ្ណា បានធ្វើឱ្យមិត្តភក្តិរួមអាជីព និងទស្សនិកជនមានការភ្ញាក់ផ្អើល នៅពេល គេឃើញលោកបណ្តើរអ្នកនាងប៉ែន សុផានី យ៉ាងស្និទ្ធស្នាល ស្របពេលមានដំណឹងថា អ្នកទាំង២ បានភ្ជាប់ស្នេហ៍ថ្មី ដើម្បីស្អំរបួសបេះដូង។ កាលពីថ្ងៃទី០៩ ឧសភា កន្លងទៅថ្មីនេះ ខណៈដែល​អ្នកនាង​ប៉ែន សុផានី ត្រូវបាន អញ្ជើញជាតារាកិត្តិយស នៅក្នុងកម្មវិធី “ជីវិតមានន័យ” ដែលដឹកនាំថតដោយអ្នកនាង ព្រំ រដ្ឋា នៅជិតវត្តអង្គតាម៉ិញ គេឃើញប៉ែន សុផានី និង​លោកម៉ារ៉ា ប៊ុណ្ណា បានជិះឡាន មកជាមួយគ្នា ហើយបានបណ្តើរគ្នាស្និទ្ធស្នាលប្រៀបដូចគូស្នេហ៍ ឬប្តីប្រពន្ធរៀបការថ្មោងថ្មី ធ្វើឱ្យមិត្តសិល្បៈទាំងចាស់ទាំងថ្មី បើក​ភ្នែកធំៗគ្រប់ៗគ្នា។

ជួបជាមួយលោកម៉ារ៉ា ប៊ុណ្ណា នៅថ្ងៃនោះ លោកបានប្រាប់ថា “គូស្នេហ៍ចាស់ ដែល លក់គ្រឿងសមុទ្រនោះ គឺបែកគ្នារហូតហើយបង តែឥឡូវ​ខ្ញុំបានឃើញអ្នកថ្មី​ទៀត​ហើយ ចរិតល្អថ្លៃថ្នូរ គួរឱ្យស្រលាញ់ណាស់!”។

នៅពេលត្រូវសួរថា ចុះអ្នកណាទៅជាម្ចាស់ស្នេហ៍ថ្មីរបស់លោកនោះ? ម្ចាស់បទ “ដីថ្លៃ- ប្រល័យស្នេហ៍” និង “ដីថោកចុកឈាម” រូបនេះ បានបូញមាត់សំដៅទៅ​អ្នកនាង​ប៉ែន សុផានី ដែលនៅអង្គុយក្បែរគ្នានោះ ហើយនៅពេលអ្នកយកព័ត៌មានសួរបន្តថា តើអ្នកទាំងពីរបានចាប់ផ្តើម ពីពេលណាមក? ហើយមានគម្រោងដឹកដៃគ្នា​ចូល​រោងការ ពេលណាដែរ?

លោកម៉ារ៉ា ប៊ុណ្ណា ញញឹមតិចៗ ហាក់មិនចង់ហ៊ានឆ្លើយនឹងសំណួរនេះ តែមួយសន្ទុះ ក៏ឆ្លើយថា “ក្រោយពី បែកគ្នាជាមួយអ្នកនាងជង់ ម៉ារី មួយរយៈខ្លីប៉ុណ្ណោះ ខ្ញុំក៏​បាន​មកជួបអ្នកនាង ប៉ែន សុផានី ភ្លាមៗដែរ។ សម្រាប់ថ្ងៃអនាគតថា ចូលរោងការ ឬ យ៉ាងណានោះ ខ្ញុំមិនទាន់ហ៊ានថាទេបង ព្រោះពេលនេះ យើងទាំងពីរនាក់​កំពុង​តែខិតខំពង្រឹងការងារ ឱ្យរឹងមាំដូចគ្នាសិន តែខ្ញុំសូមសារភាពថា នៅពេលនេះ ខ្ញុំពេញចិត្តគាត់ៗក៏ ពេញចិត្តខ្ញុំដែរ”។

ទោះបីម៉ារ៉ា ប៊ុណ្ណា បានអះអាងយ៉ាងនេះក្តី តែ ក្នុងFacebook របស់ប៊ុណ្ណា គេឃើញបង្ហោះ ប្រយោគថា “ពួកយើងជិតរៀបការហើយ!”។

ពាក់ព័ន្ធនឹងការទម្លាយរឿងស្នេហ៍របស់ម៉ារ៉ា ប៊ុណ្ណា ខាងលើនេះ អ្នកនាងប៉ែន សុផានី បាន ប្រាប់តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី១៣ ឧសភា ថា “ខ្ញុំសូមអរគុណហើយ ដែលសព្វថ្ងៃនេះ គេនៅតែចាប់អារម្មណ៍ចំពោះខ្ញុំទៀតនោះ តែខ្ញុំឆ្ងល់ណាស់ គ្រាន់តែខ្ញុំរួមដំណើរជាមួយគ្នា ពេលទៅធ្វើការ ក៏គេថា។ តាមពិត រវាងខ្ញុំនិងលោកម៉ារ៉ា ប៊ុណ្ណា គ្រាន់តែរាប់អានគ្នាធម្មតាទេ គឺមិនពាក់ព័ន្ធ រឿងស្នេហា ដូចគេថាឡើយ”។

ទោះបីអ្នកនាងប៉ែន សុផានី បដិសេធ យ៉ាងនេះក្តី ប៉ុន្តែ អ្នកសិល្បៈចាស់ថ្មី ក៏ដូចជា មជ្ឈដ្ឋានទូទៅ បាននិយាយដូចៗគ្នាថា អ្នកទាំងពីរពិតជាស័ក្តិសមនឹងគ្នាណាស់ ទោះបីម៉ារ៉ា ប៊ុណ្ណា ក្មេងជាងប៉ែន សុផានី បន្តិចក៏ដោយ ព្រោះមាឌ និង មុខមាត់សមគ្នា ដូចលលកញីឈ្មោលអ៊ីចឹង...៕

ព័ត៌មានតារាចម្រៀងខ្មែរផ្សេងៗ...

AKT Media Videos
ព័ត៌មានទាន់ហេតុការណ៍
  សាលា​រាជ​ធានី​ អំពាវ​នាវ​ឲ្យ​អាជីវ​ករ ​ម្ចាស់​ទីតាំង​ប្រគុំ​តន្រ្ដី​ កីឡាករ ​និង​ពល​រដ្ឋ ​ចូល​រួម​ថែ​រក្សា​អនាម័យ ​នៅ​ឪកាស​បុណ្យ​អុំទូក​
ថ្ងៃទី​ 31 ខែតុលា ឆ្នាំ2014, ម៉ោង 06:34 PM
  ឃាត​​កម្ម​​សម្លាប់​​ស្រ្តី​​​ម្នាក់​ ​នៅ​​ក្នុង​​បន្ទប់​​ផ្ទះ​​សំណាក់​​អប្សរា​​មាស​ សង្ស័យ​រឿង​ស្នេហា​​លួច​លាក់​ ​
ថ្ងៃទី​ 31 ខែតុលា ឆ្នាំ2014, ម៉ោង 06:02 PM
  ចុះ​បង្រ្កាប​ជន​ជាតិ​វៀត​ណាម ​នៅ​ហាង​លក់​នំប៉័ុង​ឆ្ញាញ់​ ទួល​ទំពូង​ ឃាត់​ខ្លួនមនុស្ស​ ​៨​​នាក់
ថ្ងៃទី​ 31 ខែតុលា ឆ្នាំ2014, ម៉ោង 06:04 PM
  ហ៊ីយ៉ាន់ដាយ ដឹក​កម្ម​ករ​សំណង់ ព្រលះ​គ្នា​ជា​មួយ​ម៉ូតូ ស្លា​ប់​ម្នាក់​
ថ្ងៃទី​ 31 ខែតុលា ឆ្នាំ2014, ម៉ោង 04:33 PM
  ប្រពន្ធ​ដើម ​ឆូត​មុខ​ប្រពន្ធ​ចុង​នឹង​ផ្លែ​ឡាម​ ដេរ ២៣​ ថ្នេរ​
ថ្ងៃទី​ 31 ខែតុលា ឆ្នាំ2014, ម៉ោង 04:08 PM
  ម៉ូតូ​​និង​​ម៉ូតូ​​បុក​​គ្នា ​ស្លាប់​​ម្នាក់​ ​នៅ​​ស្រុក​​សំរោង​​
ថ្ងៃទី​ 31 ខែតុលា ឆ្នាំ2014, ម៉ោង 03:26 PM
  ជិះ​ម៉ូតូ​ដួល​ រថយន្ត ​កិន​ស្លាប់ ២​នាក់​ របួស​ធ្ងន់​ម្នាក់​
ថ្ងៃទី​ 31 ខែតុលា ឆ្នាំ2014, ម៉ោង 03:08 PM
  លទ្ធ​ផល​ប្រលង​បាក់​ឌុប​លើក​ទី​២ ​ចំនួន​សិស្ស​ប្រលង​ជាប់ ​មាន​ចំនួន​ជាង ១ ​ម៉ឺន​នាក់​ !
ថ្ងៃទី​ 31 ខែតុលា ឆ្នាំ2014, ម៉ោង 02:11 PM
  ប្លន់​យក​លុយ ជាង​៦២​លាន​រៀល ពី​មន្រ្តី​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ទាំង​ព្រឹក​
ថ្ងៃទី​ 18 ខែកក្កដា ឆ្នាំ2014, ម៉ោង 11:01 AM
  អាមេរិក​ ៖ យន្ត​​ហោះ​ MH17 ម៉ា​​ឡេ​​សុី​​ត្រូវ​​មីស​​សុីស​​បាញ់​​ទម្លាក់​​នៅ​​អ៊ុយ​​ក្រែន
ថ្ងៃទី​ 18 ខែកក្កដា ឆ្នាំ2014, ម៉ោង 10:57 AM
  រថយន្ត​កុង​តឺន័រ​ដឹក​កញ្ចក់ ដាច់​សាក់​ស៊ី ក្រឡាប់​ផ្អៀង​ចូល​ប្រឡាយ​ទឹក តាម​ចិញ្ចើម​ផ្លូវ​
ថ្ងៃទី​ 18 ខែកក្កដា ឆ្នាំ2014, ម៉ោង 10:52 AM
  ជាង​​ផ្សារ​​ដែក​​ សា​​ខ្សែ​​ភ្លើង​​ទុក​​ ប៉ះ​​មុខ​​តំណ​​ឆក់​​ស្លាប់​
ថ្ងៃទី​ 18 ខែកក្កដា ឆ្នាំ2014, ម៉ោង 10:35 AM
  នគរ​បាល​ប៉ុស្ដិ៍​អូរ​តាវ៉ៅ​ ឃាត់​ខ្លួន​បុរស​ម្នាក់ ​ពី​បទ​រំលោភ​​​សេព​​សន្ថវៈ​​​​លើ​​នារី​​គ​​​​ ​បាន​​​​សម្រេច​​
ថ្ងៃទី​ 18 ខែកក្កដា ឆ្នាំ2014, ម៉ោង 10:25 AM
  ក្រុម​តាលីបង់ វាយ​ប្រហារ​ទីក្រុង​កាប៊ូល
ថ្ងៃទី​ 18 ខែកក្កដា ឆ្នាំ2014, ម៉ោង 10:12 AM
  សហរដ្ឋ​​អាមេរិក​​ថ្កោល​​ទោស​​ភូមា ចាប់​​ខ្លួន​​អ្នក​​កា​​សែត
ថ្ងៃទី​ 18 ខែកក្កដា ឆ្នាំ2014, ម៉ោង 10:06 AM
  ព្រ​លាន​ទ្រី​ប៉ូលី ត្រូវ​មីស​ស៊ីល​ផ្លោង​ដាក់ ៤ថ្ងៃ បន្ត​បន្ទាប់​គ្នា​វិនាស​ខ្ទេច​ខ្ទាំ
ថ្ងៃទី​ 18 ខែកក្កដា ឆ្នាំ2014, ម៉ោង 09:59 AM
  អ៊ី​ស្រា​អែល​​ស្នើ​​ឱ្យ​​ប៉ា​​ឡេ​​ស្ទីន​​រាប់​​សែន​​ចាក​​ចេញ​​ពី​​ផ្ទះ​​សម្បែង ដើម្បី​​កម្ចាត់​​ក្រុម​​ហា​​ម៉ាស់
ថ្ងៃទី​ 18 ខែកក្កដា ឆ្នាំ2014, ម៉ោង 09:51 AM
  ស្រវឹង​ស្រា​ រវល់​តែ​ជិះ​ម៉ូតូ​តាម​ញ៉ែ​ស្រី រថយន្ត​បុក​របួស​​ធ្ងន់
ថ្ងៃទី​ 18 ខែកក្កដា ឆ្នាំ2014, ម៉ោង 09:43 AM
  ព្យុះ​រាម​សូរ សំដៅ​ទី​ក្រុង​ហា​ណូយ បណ្តាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង
ថ្ងៃទី​ 18 ខែកក្កដា ឆ្នាំ2014, ម៉ោង 09:42 AM
  ចិន​រុះ​រើ​​ស្ថា​នីយ​​ខួង​​ប្រេង​​ចេញ​​ពី​​តំ​បន់​​ទឹក​​មាន​​ជម្លោះ ដោយ​​សា​រ​​ព្យុុះ
ថ្ងៃទី​ 18 ខែកក្កដា ឆ្នាំ2014, ម៉ោង 09:37 AM
  រថយន្ត​២​គ្រឿង បុក​ម៉ូតូ​២​គ្រឿង រង​របួស​ធ្ងន់ និង​ស្រាល ៣​នាក់​
ថ្ងៃទី​ 18 ខែកក្កដា ឆ្នាំ2014, ម៉ោង 09:33 AM
  សង្គម​​ស៊ី​វិល ទាម​​ទារ​​ដោះ​​លែង​​តំ​​ណាង រាស្ត្រ​​បក្ស​​សង្គ្រោះ​​ជាតិ
ថ្ងៃទី​ 18 ខែកក្កដា ឆ្នាំ2014, ម៉ោង 09:22 AM
  (បរិយាយ​ថ្ងៃ​នេះ) ការ​​សង​​សឹក ជា​​កម្លៅ
ថ្ងៃទី​ 18 ខែកក្កដា ឆ្នាំ2014, ម៉ោង 09:06 AM
  ញ៉ែម សុគន្ធ បើក​រថយន្ត​បុក​គេ​ហើយ គេច​ខ្លួន​បាត់
ថ្ងៃទី​ 18 ខែកក្កដា ឆ្នាំ2014, ម៉ោង 09:00 AM
  (ខ្សឹប)​ ឆ្នាំង​ដែក ដូរ​យក​ឆ្នាំង​ដី
ថ្ងៃទី​ 18 ខែកក្កដា ឆ្នាំ2014, ម៉ោង 08:56 AM
  រថយន្ដ​ទួរីស​​បុក​ម៉ូតូ ​ជិះ​​ឆ្លង​ផ្លូវ ​ស្លាប់​ម្នាក់ ​នៅ​កៀន​ស្វាយ​
ថ្ងៃទី​ 17 ខែកក្កដា ឆ្នាំ2014, ម៉ោង 06:06 PM
  លោក​ សម​ រង្ស៊ី ​ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ ​នឹង​វិល​​ត្រឡប់​​មក​កម្ពុជា​​វិញ ​នៅ​ថ្ងៃ​ទី​១៩ ​កក្កដា​ ​ខាង​មុខ​នេះ​
ថ្ងៃទី​ 17 ខែកក្កដា ឆ្នាំ2014, ម៉ោង 05:26 PM
  បក្ស​សង្រ្គោះ​ជាតិ ​នឹង​រៀប​ចំ​សន្និ​បាត​ ក្រុម​ប្រឹក្សា​ជាតិ ​លើក​ទី​១ របស់​ខ្លួន នៅ​ថ្ងៃ​ទី​២៧ ​កក្កដា ​នេះ​
ថ្ងៃទី​ 17 ខែកក្កដា ឆ្នាំ2014, ម៉ោង 05:19 PM
  បក្ស​សង្គ្រោះ​ជាតិ​ ចេញ​សេចក្តី​ថ្លែង​ការណ៍​ អំពី​ការ​ចាប់​ខ្លួន បេក្ខ​ជន​ជាប់​ឆ្នោត​ របស់​ខ្លួន​ ជា​បន្ត​បន្ទាប់​
ថ្ងៃទី​ 17 ខែកក្កដា ឆ្នាំ2014, ម៉ោង 05:16 PM
  សាលា​​​ក្រុង ​​ជូន​​ដំណឹង​​​ឲ្យ​ក្រុម​​អ្នក​​តវ៉ា​ ​បញ្ឈប់​​សកម្ម​​ភាព​​ប្រមូល​​ផ្ដុំ​ ​និង​​ស្រែក​​រំខាន​​ នៅ​មុខ​​សាលា​​ដំបូង​​រាជ​ធានី​​
ថ្ងៃទី​ 17 ខែកក្កដា ឆ្នាំ2014, ម៉ោង 05:11 PM

អ្នកចូលទស្សនា

សរុប: HTML Hit Counters
រក្សាសិទ្ឋិគ្រប់យ៉ាង ដោយអង្គរធំមេឌាគ្រុប ២០១១
©2011 Angkor Thom Media Group. All Rights Reserved
ការិយាល័យនិពន្ធ (Editorial Office) : Tel : 012 629 726
Developed by Than Bunthoeurn