ថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០១៤
ទំព័រដើម
លួង​ប្តី​ឱ្យ​ឱប មុន​រត់​តាម​សហាយ
ថ្ងៃទី​ 10 ខែមេសា ឆ្នាំ2013, ម៉ោង 07:38 AM ដោយ៖ អាន សឿន

លោកអួន រុន, នាងម៉ាន់ រីម, ផ្ទះរបស់លោកអួន រុន, លោកម៉ុយ ម៉ុន, លោកខំ ខែម, លោកផន សុភី (រូបតូចខាងស្តាំ)

បុរសម្នាក់នេះ បាន​​អះ​អាង​ថា ប្រពន្ធ របស់​ខ្លួន​ជា​ស្រី​រឹង​រូស ពិបាក​ប្រដៅ និង​មាន​តណ្ហា​ក្រាស់​ណាស់ ទោះ​ជា​ប្តី​បម្រើយ៉ាង​ណា​ ក៏​មិន​ចេះ​ស្កប់​ស្កល់។ ដោយ​វក់​នឹង​ទូរស័ព្ទ ប្រពន្ធ​នោះក៏ ទាក់​បាន​ប្រុស​សហា​យម្នាក់ ប៉ុន្តែ មុន​នឹង​ចុះ​ចោល​ប្តី  នាង​លួច​លក់​គោ យក​លុយធ្វើ​សោហ៊ុយ រួច​ដោះ​អាវ​ឱ្យ​ប្តី​ស្ទាប​សុដន់ ដើម្បី​លួង​ចិត្ត លុះ​ព្រឹក​ឡើង នាង​រត់​តាម​សហាយ ទៅ​បាត់...។

លោកអួន រុន អាយុ៤៦ឆ្នាំ ជា​ជំទប់ទី២ ឃុំក្រាំងដីវ៉ាយ និងមាន​លំនៅ​ឋាននៅភូមិក្រាំងក្រូច ឃុំ​ក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បានរៀប រាប់ទាំងតូចចិត្តថា រូបលោកជាកូនពៅ ក្នុងចំណោម បង​ប្អូន៩នាក់ ឪពុកម្តាយស្លាប់​អស់​ហើយ​។ លោកធ្លាប់រៀនចប់បឋមសិក្សា ក៏ចូលសាងផ្នួសបាន៣វស្សា លុះលាចាកសិក្ខាបទ ក៏បានរៀបការជាមួយប្រពន្ធ ឈ្មោះម៉ាន់ រីម អាយុប្អូនលោក៧ឆ្នាំ រស់នៅភូមិ ជាមួយគ្នា ប៉ុន្តែ គ្មានកូន១គ្រាប់សោះ។ លោកធ្លាប់ ធ្វើទាហានខ្មែរក្រហម និងបានចុះចូលជាមួយរាជរដ្ឋាភិបាល នៅឆ្នាំ១៩៩៦ ផ្ទេរចូលកងយោធពលខេមរភូមិន្ទវិញ រហូត​ដល់​ឆ្នាំ២០០៦ ក៏ឈប់ពីកងទ័ព ជាប់ឆ្នោតជាជំទប់ឃុំ។ ដោយសារតែគ្មានកូន ទើប ប្រពន្ធលោកមានតណ្ហាក្រាស់ណាស់ ព្រោះកាលលោក ចេញទៅស៊ីឈ្នួលចាំចម្ការឱ្យ​គេ នៅខេត្តពោធិ៍សាត់ ស្រាប់តែប្រពន្ធទាក់ទងជាមួយបុរសម្នាក់ លុះលោក វិលមកវិញ រករឿងប្តឹង គេក៏បង់ឱ្យ២០០ដុល្លារ ដើម្បី បញ្ចប់បញ្ហា។ ក្រោយមកទៀត ប្រពន្ធ​ចេះ​តែ​លួច មានប្រុសឈ្មោលជាបន្តបន្ទាប់ ប៉ុន្តែ លោកចាប់ភ័ស្តុតាងមិនបាន ហើយបើសិនជាលោកស្តីបន្ទោស ច្បាស់ ជាប្រពន្ធនេះចង្អុលមុខ កិនប្តីប៉ោចៗ រួចជេរបញ្ចោរ រកមុខអ្នករាយការណ៍។

លោកអួន រុន បន្តថា ឆ្នាំ២០១២ ប្រពន្ធលោកវក់នឹងទូរស័ព្ទ ទាក់ទងបានប្រុសថ្មីម្នាក់ទៀត ជាជនជាតិចាម ឈ្មោះណូ រស់នៅផ្សារថ្នល់ទទឹង តែងហៅទូរស័ព្ទ​មក​ប្រពន្ធ​លោក​រាល់​ថ្ងៃ។ នៅពេលលោកចាប់ការឆ្លើយឆ្លង តាមទូរស័ព្ទបាន រួចស្តីបន្ទោសធ្ងន់ៗ ស្រាប់តែប្រពន្ធតបតមកវិញថា “ស្រេចតែអញ! អញចង់ទាក់អាណា យកអាណា ក៏​ស្រេចតែអញ គ្មានអាណា បញ្ជាលើក្បាលអញទេ!”។

ជម្លោះចុងក្រោយនេះ មានភាពក្តៅគគុក រហូតដល់ប្រពន្ធរត់ទៅដេកផ្ទះម៉ែ។ ពេលនោះ មេគោ១ក្បាល ដែលលោកផ្ញើនៅផ្ទះម៉ែក្មេក ក៏ត្រូវប្រពន្ធលួចលក់ យកលុយធ្វើ​សោហ៊ុយ លុះព្រលប់ៗ ស្រាប់តែឃើញនាងវិលមកវិញ។ នាងចងអង្រឹងដេកក្រោមផ្ទះ ឱ្យមូសស៊ី ឯរូបលោកមិនដាច់ចិត្ត ក៏ហៅនាងឱ្យឡើងដេកលើផ្ទះ ប៉ុន្តែ នាងមិន​ព្រម​ឡើង លោកក៏មិនបង្ខំ។ លុះវេលា ម៉ោង២រំលងអធ្រាត្រ ស្រាប់តែប្រពន្ធក្រោកពីអង្រឹង បើកមុងត្រសុលចូលមកដេកឱបលោក រួចដោះអាវ ចេញអស់ និងទាញដៃប្តី ឱ្យ​អង្អែល​សុដន់ទាំងគូរបស់នាង។ លោកមិនព្រមអង្អែលភ្លាមៗទេ ព្រោះខឹងប្រពន្ធ រឹងចចេស ក៏ដកដៃចេញ ស្រាប់តែនាងបញ្ចេញភាសាផ្អែមល្ហែមថា “បើបងត្រូវ​ការ​ខ្លួន​ប្រាណ​ខ្ញុំ សូមបំពេញតាមបំណងឱ្យស្កប់ស្កល់ចុះ ព្រោះព្រឹកនេះ ខ្ញុំលាបងហើយ!” គ្រាន់តែឮពាក្យពេចន៍ដ៏ពីរោះនេះ ធ្វើឱ្យបេះដូង លោកទន់ជ្រាយ បាត់ខឹងនាងអស់រលីង រួចក៏ដេកឱបនាងដោយខ្លាចរបូតពីទ្រូង។ លុះពេលទៀបភ្លឺ នាងក៏ចេញ ពីផ្ទះទៅបាត់រហូត លែងវិលត្រឡប់ ទូរស័ព្ទក៏វាយមិនចូល ធ្វើឱ្យលោកសែនអាល័យជាពន់ពេក សព្វថ្ងៃស្ទើរតែភ្លេចការងារអស់ទៅហើយ។

លោកម៉ុយ ម៉ុង អាយុ៣៧ឆ្នាំ ជាប្អូនជីដូនមួយ បានឱ្យដឹងថា ប្រពន្ធបងប្រុសនេះ ពិតជាផិតប្តី រត់ទៅ យកសហាយមែន។ កន្លងមក នាងម៉ាន់ រីម ធ្លាប់មានប្រុស​ឈ្មោល​ជា​បន្ត​បន្ទាប់ នៅពេលប្តីចេញទៅរកស៊ី ស្រុកឆ្ងាយ ប៉ុន្តែ ចិត្តមិនដាច់ ប្រពន្ធសាច់ទ្រលុកទ្រលន់ ព្រោះអត់កូន ទើបបងប្រុសនៅតែឱបក្រសោបជានិច្ច។ មុនពេលបែកគ្នា​ចុង​ក្រោយ​នេះ ឮថា ប្រពន្ធឱ្យប្តីស្ទាបអង្អែលអស់ចិត្តសិន ទើបឱបបង្វេចចេញទៅជួបប្រុស សហាយ រួចក៏បាត់ដំណឹងសូន្យឈឹង ពុំដឹងនាងរីម ទៅសម្ងំសុខនៅទីណាទេ។

លោកខំ ខែម អាយុ៣៦ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា កន្លងមកប្រពន្ធលោករុន ធ្លាប់ធ្វើបាបចិត្តប្តី ឱ្យឈឺគ្រាំគ្រាមិនតិចទេ។ ចាត់ទុកជាសំណាងហើយ ព្រោះលោករុន ជាមនុស្សស្លូត ប៉ុន្តែ បើសិនជាប៉ះប្តីកាចវិញ ច្បាស់ជាត្រូវព្រនង់មិនខាន ព្រោះកម្រមានប្តីណាបើកឱ្យប្រពន្ធមានសហាយតាមចិត្តនោះ។

លោកផន សុភី អាយុ២៤ឆ្នាំ ជាញាតិ បានឱ្យដឹងថា ស្រីតណ្ហាក្រាស់របៀបនេះ មិនបានយូរអង្វែងទេ ព្រោះប្តីនៅរស់ជ្រងោ ហ៊ានក្បត់ ចុះទម្រាំសហាយនោះ ច្បាស់ជា​នាង​ក្បត់ទៀត កាលណារួមរស់ជាមួយ គ្នាអស់ចិត្តអស់ចង់។ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីនាងម៉ាន់ រីម អាយុ៣៩ឆ្នាំ និង លោកណូ ជាគូស្នេហ៍ថ្មីបានឡើយ ព្រោះ​ពួក​គេ​បានធ្វើចំណាកស្រុក និងដូរលេខទូរស័ព្ទថ្មី។

រីឯអ្នកស្រុកមួយចំនួន បានឱ្យដឹងស្របគ្នាថា ទោះជាប្រពន្ធរត់ចោល ក៏លោកជំទប់ឃុំ មិនដាច់ចិត្តទេ ពិសេស នៅនឹកអាល័យរាត្រីចុងក្រោយ ដែលនាងលួងចិត្តប្តីឱ្យ​ឱប​អង្អែល​តាមចិត្ត មុននឹងនាងលាទៅឆ្ងាយមិនត្រឡប់។ ដូច្នេះ បើនាងម៉ាន់ រីម វិលវិញ ច្បាស់ជាប្តីព្រមទទួលដោយដៃទាំង២ មិនខាន។

គួរបញ្ជាក់ថា យោងតាមបទសម្ភាសន៍របស់លោករុន ដែលថា មុនចេញ ទៅយកសហាយ ប្រពន្ធបានដោះអាវឱ្យលោកអង្អែលសុដន់ និងជម្រាបលាដោយ ពាក្យពីរោះ​ផ្អែម​ល្ហែមនោះ ពិតជាគ្រឿងចងចិត្តប្តីនេះឱ្យងាប់ក្រឡា តែម្តង។ សកម្ម- ភាពបែបនេះ ក៏ស្តែងឱ្យឃើញនូវ “មាយាស្រី” ផងដែរ ព្រោះស្រីផិតប្តី តែងតែ ប៉ិនប្រសប់យ៉ាងនេះឯង ហើយ​មិនថាតែប្តីទេ ដែលស្រលាញ់នាង សូម្បីតែ សហាយ ក៏ងប់ងុលណាស់ដែរ។ ប៉ុន្តែ ចិត្តនាងឆាប់នឿយណាយណាស់ ចាំបាច់ ត្រូវតែរកថ្មីទៀត ដែលចាត់ទុកជាគំរូ​ដ៏​អាក្រក់ ដែលនារីមានប្តីទាំងឡាយ គួរវៀរចាក ៕

ព័ត៌មានជីវិតពិតផ្សេងៗ...

AKT Media Videos
ព័ត៌មានទាន់ហេតុការណ៍
  រដ្ឋ​បាល​រោង​ចក្រ​កាត់​ដេរ​ តេ យុង​ ធ្វើ​សន្និ​សីទ​កាសែត ​បដិ​សេធ​ការ​​ចោទ​​ប្រកាន់​របស់​សហ​ជីព​ កម្ម​ករ​កម្ពុជា​
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 06:17 PM
  រថយន្ដ​កូរ៉ូឡា​ថើប​គូទ​រថយន្ដ​ស៊ើប ​សង​៥០​ដុល្លារ​បញ្ចប់​រឿង​
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 06:10 PM
  អង្គ​ការ​សិទ្ធិ​មនុស្ស Human Rights Watch ៖ អ៊ីរ៉ាក់​ប្រើ​គ្រាប់​បែក​បំផ្ទុះធុ​ង​សាំង សម្លាប់​មនុស្ស​រាប់​រយ​នាក់
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 04:08 PM
  ទៅ​ឆ្លុះ​សត្វ ​បាត់​៣​ថ្ងៃ ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ព្រៃ​
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 03:59 PM
  ផឹក​ស្រា​ស្រវឹង ទៅ​​ដាក់​​ឡើ ខ្យល់​គរ​ឈ្លក់​​ទឹក​​ប្រឡាយ​​ស្លាប់​​
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 03:40 PM
  អាមេរិក​​និង​​អឺរ៉ុប​​ផ្អាក​​ការ​​ហោះ​​ហើរ​​ទៅ​​អ៊ី​ស្រា​​អែល ខណះ​​យូអិន យល់​​ថា ជ្វីប​​បំពាន​​លើ​​សិទ្ធិ​​មនុស្ស
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 03:25 PM
  ពល​រដ្ឋ​ក្របួច​​យុវ​​ជន​​ម្នាក់​ ចាប់​ស្ត្រី​វ័យ​​៥០​ឆ្នាំ រំលោភ​មិន​បាន​សម្រេច​​ ប្រគល់​ឲ្យ​សមត្ថ​កិច្ច​
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 03:23 PM
  ទ័ព​ឧទ្ទាម​បាញ់​យន្ត​ហោះ​អ៊ុយ​ក្រែន ចំពេល​ដឹក​ជញ្ជូន​សព​ជន​រង​គ្រោះ MH ១៧ ទៅ​ហុល្លង់
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 03:11 PM
  ខ្ជិល​ជិះ​ម៉ូតូ​វាង​ផ្លូវ​ទៅ​បុក​កង់​បី​ដួ​ល​ចូល​ក្រោម​កង់​បី​ អូស​ជា​ង​១០​ម៉ែត្រ  
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 02:57 PM
  ជាង​ជួស​ជុល​រថយន្ត បើក​រថយន្ត​បុក​រះ​រថយន្ត និង​ម៉ូតូ ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 02:56 PM
  ផឹក​ស៊ី​ស្រវឹង ​ធ្លាក់​ពី​លើ​បន្ទប់​ជួល​ជាន់​ទី​៣ បែក​ក្បាល រង​​របួស​ធ្ងន់​
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 02:15 PM
  អ្នក​រើស​អេត​ចាយ ខ្យល់​គ​ស្លាប់ នៅ​មុខ​ស្ថានីយ​រថ​ភ្លើង​
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 02:08 PM
  តៃវ៉ាន់ ៖ ៤៨ នាក់​ស្លាប់ ក្នុង​គ្រោះ​ថ្នាក់ Trans​Asia Airways ខណៈ​ចុះ​ចត​ចំ​ពេល​ព្យុះ
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 11:03 AM
  លោក​កឹម សុខា ឡើង​តុលា​ការ​ថ្ងៃ​នេះ
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 10:47 AM
  មាន​ជំងឺ​ថប់​ដង្ហើម ​ព្យួ​សេរ៉ូម​អស់​មួយ​កំប្លោក និង​លេប​ថ្នាំ​អស់​៥​គ្រាប់ ស្លាប់​
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 10:26 AM
  ជិះ​ម៉ូតូ​ចេញ​​ពី​កម្ម​វិធី​ឡើង​ផ្ទះ​បង​ប្អូន យ៉ាង​លឿន​ ដួល​​បោក​ក្បាល​ស្លាប់​
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 10:01 AM
  "បរិយាយ​ថ្ងៃ​នេះ" ពូកែ​​ឯង ឱ្យ​​ក្រែង​​ពូ​កែ​​គេ
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 09:49 AM
  រាជរដ្ឋា​​ភិបាល ចេញ​​អនុ​​ក្រឹត្យ​​កំណត់ ប្រាក់​​បេសក​​កម្ម​​ក្នុង និង​​ក្រៅ​​​ប្រ​ទេស
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 09:11 AM
   បក្ស​ប្រឆាំង​សុំ​សួរ​ច្បារ​មុខ​វត្ត បទុម​វត្តី រៀប​​ចំ​​សន្និ​​បាត​​ក្រុម​​ប្រឹក្សា​​ជាតិ ថ្ងៃ ២៧ កក្កដា
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 08:59 AM
  "ខ្សឹប​ឲ្យ​ឮ" ផ្លូវ​ចុះ​នរក ចាប់​ជួស​ជុល!
ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2014, ម៉ោង 09:49 AM
  មន្ដ្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់ ​បាញ់​​សម្លាប់​ប្រពន្ធ​ រួច​បាញ់​សម្លាប់​ខ្លួន​ឯង នៅ​ផ្សារ​សូរិយា​ម៉ល​
ថ្ងៃទី​ 24 ខែកក្កដា ឆ្នាំ2014, ម៉ោង 05:44 PM
  វណ្ណ វល័ក្ខ មហា​ជន​រិះ​គន់​ធ្ងន់​ក
ថ្ងៃទី​ 24 ខែកក្កដា ឆ្នាំ2014, ម៉ោង 04:52 PM
  KARA រូបជីជី សំ​ឡេង​ឱក សុគន្ធ​កញ្ញា
ថ្ងៃទី​ 24 ខែកក្កដា ឆ្នាំ2014, ម៉ោង 04:42 PM
  UN : អ៊ី​ស្រា​អែល​កម្ទេច​កា​ហ្សា ស្ទើរ​ខ្ទេច​ខ្ទី​ជា​ផេះ​ផង់
ថ្ងៃទី​ 24 ខែកក្កដា ឆ្នាំ2014, ម៉ោង 03:41 PM
    រថយន្ដ​២​គ្រឿង កៀរ​គ្នា​រង​ការ​ខូច​ខាត
ថ្ងៃទី​ 24 ខែកក្កដា ឆ្នាំ2014, ម៉ោង 04:54 PM
  បាត់​ខ្លួន​៣​ថ្ងៃ​ ប្រទះ​ឃើញ​ចង​.ក​​ស្លាប់ លើ​ដើម​អម្ពិល​
ថ្ងៃទី​ 24 ខែកក្កដា ឆ្នាំ2014, ម៉ោង 03:30 PM
  រថយន្ត​បី​គ្រឿង​បុក​គ្នា​កណ្ដាល​ផ្លូវ  
ថ្ងៃទី​ 24 ខែកក្កដា ឆ្នាំ2014, ម៉ោង 03:25 PM
  ជិះ​ម៉ូតូ​វា​រថយន្ត ទាក់​ដៃ​ចង្កូត ដួល​បោក​ចូល​កង់​រថយន្ត របួស​បាក់​ជើង​៣​កំណាត់
ថ្ងៃទី​ 24 ខែកក្កដា ឆ្នាំ2014, ម៉ោង 03:18 PM
  ដើរ​បាត់​ពី​ផ្ទះ​អស់​យៈ​ពេល​មួយ​យប់ មួយ​ថ្ងៃ ពេល​រក​ឃើញ​ក្លាយ​ជា​សព​​អណ្ដែត​ទឹក ​
ថ្ងៃទី​ 24 ខែកក្កដា ឆ្នាំ2014, ម៉ោង 03:17 PM
  ចិនបន្ត​ពង្រីក​ចំណង​ពាណិជ្ជ​កម្ម និង​សេដ្ឋកិច្ច​ជា​មួយ​គុយ​បា
ថ្ងៃទី​ 24 ខែកក្កដា ឆ្នាំ2014, ម៉ោង 03:13 PM

អ្នកចូលទស្សនា

សរុប: HTML Hit Counters
រក្សាសិទ្ឋិគ្រប់យ៉ាង ដោយអង្គរធំមេឌាគ្រុប ២០១១
©2011 Angkor Thom Media Group. All Rights Reserved
ការិយាល័យនិពន្ធ (Editorial Office) : Tel : 012 629 726
Developed by Than Bunthoeurn