ថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០១៤
ទំព័រដើម
លី ច័ន្ទ​សីហា ឪពុក​មិន​ទាន់​ឱ្យ​មាន​ស្នេហា
ថ្ងៃទី​ 03 ខែមីនា ឆ្នាំ2013, ម៉ោង 07:14 AM ដោយ៖ អាន ប៊ុនរ័ត្ននៈ

ឈាន​មក​ដល់ វ័យ​ ១៨ឆ្នាំ កញ្ញា​លី ច័ន្ទសីហា ប្រៀប​​ដូច​ផ្កា​ដែល​កំពុង​រីក​ក្លិន​ពិដោរ ឈ្ងុយ​ឈ្ងប់ ធ្វើ​ឱ្យ​កន្លង់​តាម​ចោម​រោម ក្រេប​លម្អង ស្រប​ពេល​ដែល​សម្រស់​របស់​នាង ក៏​កាន់​តែ​ស្រស់​ស្អាត​ទ្វេ​ឡើង​ផង​ដែរ។ ប៉ុន្តែ ឪពុក​សីហា មិន​ទាន់​អនុញ្ញាត ឱ្យ​នាង​ប្រឡូក​ក្នុង​ពិភពស្នេហា​ទេ...។

លី ច័ន្ទសីហា បានហក់ចូលសិល្បៈ ដោយចៃដន្យបំផុត នៅឆ្នាំ២០០៥ បន្ទាប់ពីក្រុមហ៊ុនថត ភាពយន្ត ស្វែងរកកុមារីថតរឿង “មរណ​មាតា” និងក្រោយពីការសាកល្បង​សមត្ថភាពរួចរាល់ នាងបាន ជាប់​ឈ្មោះថត រហូតទទួលបាន​ជោគ​ជ័យ​យ៉ាងសម្បើម នាពេល​នោះ។

ខ្សែភាពយន្តខ្នាតធំ ជាច្រើនរឿង ត្រូវបានតារាវ័យក្មេងរូបនេះ ដើរតួឯក ដូចជារឿង “បញ្ញើក្អែក”, “នរណាកំណត់?” និងរឿង “នាងមច្ឆា”៘ បានជួយរុញច្រានកេរ្តិ៍ឈ្មោះកុមារី លី ច័ន្ទសីហា ឱ្យ ល្បីឈ្មោះក្នុងពិភពខ្សែភាពយន្ត​ខ្មែរ រហូតទស្សនិកជនបានផ្តល់រហស្សនាមឱ្យនាងថា “កំពូលតារាទឹកភ្នែក” ហើយជិត ១ទសវត្សរ៍ ដែលនាងគ្រងតំណែងមួយនេះ ទោះបីមានតារាមួយចំនួន ដូចជា នី មុនីនាថ និង ដាញ់ ម៉ូនីកា តាមប្រជែងយកតំណែងនេះក៏ដោយ។

លី ច័ន្ទសីហា បានដកខ្លួនថយពីការសម្តែងមួយរយៈធំ នៅពេលដែលគីឡូរបស់នាង បានឡើងយ៉ាងគំហុក នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាឱកាស​ឱ្យតារាថ្មីៗ​មួយចំនួន រះឡើងប្រដេញគ្នា តាមពីក្រោយនាង។ ប៉ុន្តែ សីហា បានទាញអ្នកគាំទ្រមកវិញ តាមរយៈការសម្តែងរឿង “អព្ភូតហេតុស្នេហ៍” ដែលបានចាក់ផ្សាយលើ កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងក្រោយពីទទួលជោគជ័យក្នុងការសម្តែង និងច្រៀង នៅប្រទេសអូស្ត្រាលី។

ជួបជាមួយ “អង្គរធំ” ផ្ទាល់ នៅកន្លែងថត MTV ផលិតកម្មថោន ក្នុងបរិវេណវត្តប្រាសាទ កាលពី ថ្ងៃទី២១ កុម្ភៈ កញ្ញាលី ច័ន្ទសីហា ប្រាប់ថា នាងនឹងប្រឡូកសិល្បៈ ឱ្យ​ពេញទំហឹងឡើងវិញ ក្រោយពីផ្អាក មួយរយៈកន្លងមកនោះ។

សីហា និយាយថា “ខ្ញុំទទួលថតរឿងឡើងវិញ ហើយ បន្ទាប់ពីទម្ងន់របស់ខ្ញុំ បានស្រកដល់ទៅជិត ១០គ.ក្រ ឯណោះ ហើយខ្ញុំនឹងរក្សាទម្ងន់នេះ ឱ្យនៅថេរ (ត្រឹម​៥១​គ.ក្រ) ជានិច្ច។ ឥឡូវខ្ញុំបានថតភាពយន្ត២ បន្តទៀត គឺរឿង “កុំខ្លាចអូនអី” និងរឿង “លងម៉ា- ឆ្ងាញ់” ដែលគ្រោងនឹងដាក់បញ្ចាំងហើយ។ ខ្ញុំសង្ឃឹមថា ខ្សែភាពយន្ត​ថ្មីនេះ និងអាចស្តារកេរ្តិ៍ឈ្មោះខ្ញុំដែល ស្ងប់ស្ងាត់នោះបានមកវិញមិនខាន។ ឥឡូវខ្ញុំមាន កម្មវិធីសិល្បៈជាច្រើន ដែលសឹងរកពេលទំនេរមិនមាន ឡើយ ហើយខ្ញុំសុំ​ទោស​ចំពោះផលិតកម្មមួយចំនួន ដែលខ្ញុំបានបដិសេធ ព្រោះខ្ញុំរវល់ច្រើនពិតមែន”។

ម្ចាស់សម្អាងការវ័យក្មេងរូបនេះ បន្តថា “ពេលនេះ ខ្ញុំត្រៀមសម្ភាសនៅស្ថានទូតអាមេរិក ដើម្បីចេញ សម្តែងនៅអាមេរិក ចំនួន៣ខែ។ ប៉ុន្តែ ខ្ញុំមិនដឹងថា ជាប់ ឬអត់ទេ ព្រោះខ្ញុំបានលើកពេលម្តងរួចមកហើយ នៅពេលខ្ញុំជាប់សម្តែងឯប្រទេសអូស្ត្រាលី ហើយ បើលើកនេះជាប់មែន គឺជាលើកទី២ហើយ សម្រាប់ ការសម្តែងនៅក្រៅ​ប្រទេស​របស់ខ្ញុំ”។

លី ច័ន្ទសីហា បានផ្តាច់ពាក្យពីគូដណ្តឹង កូន-លោកតាជា ចេង កាលពីអំឡុងឆ្នាំ២០០៩ ក្រោយពី គ្រួសារទាំងពីរមានការខ្វែងគំនិតគ្នាបន្តិចបន្តួច ហើយ មកដល់ បច្ចុប្បន្ន​នេះ នាងនៅមិនទាន់មានដំណឹងពាក់ព័ន្ធស្នេហាជាមួយបុរសណាឡើយ។

នៅពេលត្រូវសួរថា តើទឹកដីអូស្ត្រាលី មានកន្លង់ តាមសុំស្នេហ៍នាងទេ? សីហា ប្រាប់ទាំងអៀនប្រៀនថា “មិនអត់ទេបង! មានច្រើនដែរ ប៉ុន្តែ ខ្ញុំមិនទាន់គិតពី រឿងនោះ​ឡើយ អ្វីៗស្រេចលើប៉ាម៉ាក់អ្នកគិតចុះ ព្រោះ ខ្ញុំគ្មានបទពិសោធន៍រឿងនោះឡើយ ហើយបើប៉ាម៉ាក់ គាត់ថាល្អ ខ្ញុំនឹងធ្វើតាមគាត់ តែពេលនេះ ខ្ញុំមិនទាន់ មាន​ស្នេហា​ទេ ព្រោះគាត់មិនចង់ឱ្យមានឡើយ”។

ដោយឡែក លោកលី សុខជុន ឪពុកបង្កើត លី ច័ន្ទសីហា ក៏បានប្រាប់បន្ថែមថា លោកមិនយល់ ទាស់ចំពោះទំនាក់ទំនងស្នេហារវាងប្រុសស្រីទេ ប៉ុន្តែ ត្រូវ​គោរព​ប្រពៃណីខ្មែរ ហើយលោកក៏សូមអរគុណដល់ក្រុមយុវជននានា ដែលស្រលាញ់កូនស្រីលោក ជាគូអនាគត ហើយបានគោរពប្រពៃណីខ្មែរ ដោយបានមកជួប​លោក​ដល់​ផ្ទះ។ ប៉ុន្តែ ធ្វើម៉េចបើ មិនមែនជាគូ ទើបមិនបានជួបគ្នា។ ម៉្យាង សីហា នៅ ក្មេងពេក មិនចង់ឱ្យនាងប្រឡូកក្នុងរឿងស្នេហានេះទេ ព្រោះថា នាងគ្មានបទពិសោធន៍ គឺរង់ចាំឱ្យនាងមានវ័យក្រាស់ជាងនេះបន្តិចទៀត សឹមគិតរឿងគូស្រករ។ សព្វថ្ងៃ នាងរវល់ការងារខ្លាំងណាស់”។

លោកសុខជុន បន្តថា លោកមិនរើសអើងអ្នកមានអ្នកក្រឡើយ សំខាន់ពួកគេទាំងពីរ ចេះយល់ចិត្ត ស្រលាញ់គ្នា ឱ្យតម្លៃគ្នាទៅវិញទៅមកនោះបានហើយ មិនចាំបាច់​ដល់​ឧកញ៉ា ឬអាណិកជននៅក្រៅប្រទេស ឡើយ ឱ្យតែគូ លោកលើកឱ្យភ្លាម។

នៅពេលត្រូវសួរថា តើការបាត់មុខមួយរយៈ របស់សីហា ពីការសម្តែង គឺមកពីនាងមិនទទួលថត ដោយសារមិនបានតំណែងតួឯក ដូចការលេចឮឬ? លោកសុខជុន ប្រាប់ថា នោះពុំមែនជាការពិតឡើយ តាមពិត សីហា អាចលេងបានគ្រប់តួទាំងអស់ ឱ្យតែផលិតកម្មកំណត់ឱ្យ។ តាមពិត លោកធ្លាប់ប្រដៅកូន មិនឱ្យមានជំងឺតួ​ឯក​ឡើយ ព្រោះតារាសម្តែងដែលល្បីៗនៅបរទេស គេមិនប្រកាន់ ក្នុងការដើរតួសម្តែងឡើយ សំខាន់លើសមត្ថភាព ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ សម្រាប់សីហា តួអ្វី ក៏នាងព្រម​សម្តែង​ដែរ តែការផ្អាកនោះ គឺមកពីនាងមានបញ្ហាសុខភាព (ឡើងគីឡូ) ទើបសម្រាក មួយរយៈទៅ ៕

ព័ត៌មានតារាសម្តែងខ្មែរផ្សេងៗ...

AKT Media Videos
ព័ត៌មានទាន់ហេតុការណ៍
  នីហ្សេរីយ៉ា​កាត់​ទោស​ប្រហារ​ជីវិត​ទាហាន​៥៤​នាក់
ថ្ងៃទី​ 19 ខែធ្នូ ឆ្នាំ2014, ម៉ោង 11:05 AM
  ជិះ​ម៉ូតូ​លឿន​ពេក វ៉ា​រថយន្ត​ ជ្រុល​ទៅ​បុក​បង្គោល​ប៉ាណូ​ ស្លាប់​ម្នាក់ របួស​ធ្ងន់​​ ៣​នាក់
ថ្ងៃទី​ 19 ខែធ្នូ ឆ្នាំ2014, ម៉ោង 10:39 AM
  យុវ​ជន​ ​២​​ក្រុម ​ប្រយុទ្ធ​​គ្នា​ ​ស្លាប់​​ម្នាក់​,​ ប៉េអឹម​​ឃាត់​​បាន​ ​៣​​នាក់​​, ប៉ូលិស​​ឃាត់​​បាន​​១ ​នៅ​​ប៉ោយ​ប៉ែត​
ថ្ងៃទី​ 18 ខែធ្នូ ឆ្នាំ2014, ម៉ោង 07:21 PM
  ភ្លើង​​ប្រចណ្ឌ ប្ដី​បាញ់​​សម្លាប់​​​ប្រពន្ធ ​​និង​កូន​​​ស្រី ​​អាយុ​​៣​​ឆ្នាំ​​ រូច​​​បាញ់​​សម្លាប់​​​ខ្លួន​​ឯង​​​
ថ្ងៃទី​ 18 ខែធ្នូ ឆ្នាំ2014, ម៉ោង 06:59 PM
  ខឹង​ប្រពន្ធ​សុំ​លែង​ ចាក់​​១១ ​កាំបិត​ ​រួច​គេច​​​ខ្លួន​បាត់​
ថ្ងៃទី​ 18 ខែធ្នូ ឆ្នាំ2014, ម៉ោង 06:42 PM
  អគ្គិ​ភ័យ​​​ឆេះ​​​ផ្ទះ​ ​៤​​ខ្នង​ ​នៅ​ម្ដុំ​​​ផ្លូវ​​រទេះ​​ភ្លើង ​ខ្ទេច​ទាំង​ស្រុង​​
ថ្ងៃទី​ 18 ខែធ្នូ ឆ្នាំ2014, ម៉ោង 06:18 PM
  រថយន្ដក្រុង​បើក​បុក​ម៉ូតូ ខ្ទេត ៥០​ម៉ែត្រ ស្លាប់​យ៉ាង​អាណោច​អាធ័ម​
ថ្ងៃទី​ 18 ខែធ្នូ ឆ្នាំ2014, ម៉ោង 06:43 PM
  ប៉ូលិស​កម្ពុជា ​សហ​ការ​ជា​មួយ​ប្រទេស​វៀត​ណាម ​ចាប់​ខ្លួន​ឧកញ៉ា​ថោង ​សារ៉ាត់ ​បាន​ហើយ ​នៅ​រសៀល​នេះ​
ថ្ងៃទី​ 06 ខែធ្នូ ឆ្នាំ2014, ម៉ោង 03:52 PM
  ឪពុក​​​ម្តាយ​ ​​ភរិយា​​ទី​២​ ​និង​​ប្អូន​​ប្រុស ​​ឧកញ៉ា ​​ថោង ​​សារ៉ាត់​​ ត្រូវ​​​បញ្ជូន​​ឡើង​​​តុលា​​ការ​​ហើយ​​
ថ្ងៃទី​ 06 ខែធ្នូ ឆ្នាំ2014, ម៉ោង 10:24 AM
  ជន​ជាតិ​កូរ៉េ​បើក​រថយន្ដ​​​បុក​​ម៉ូតូ បើក​​រត់​​រហូត​​ឆេះ​​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំង​ ២​គ្រឿង​
ថ្ងៃទី​ 06 ខែធ្នូ ឆ្នាំ2014, ម៉ោង 10:10 AM
  តុលា​​ការ​​​សម្រេច​​​ឃុំ​​ខ្លួន​​​ឃាតក ​និង​​បក្ខ​ពួក​​ ​បាញ់​សម្លាប់​​លោក​​ឧកញ៉ា​ អ៊ឹង ​ម៉េង​ជឺ​ ​នឹង​ចេញ​ដីកា​នាំ​​ខ្លួន​​ឧកញ៉ា​ ថោង ​សារ៉ាត់ ​​
ថ្ងៃទី​ 05 ខែធ្នូ ឆ្នាំ2014, ម៉ោង 07:21 PM
  បំបែក​​សំណុំ​រឿង​​វាយ​​សម្លាប់​ស្រ្ដី​មេ​ម៉ាយ ​ជន​ដៃ​ដល់ ជា​ប្អូន​ប្រុស​បង្កើត​​ស្រ្ដី​រង​គ្រោះ​
ថ្ងៃទី​ 05 ខែធ្នូ ឆ្នាំ2014, ម៉ោង 06:57 PM
  វាយ​​សម្លាប់​​អ្នក​​ប្រើ​​ប្រាស់​​គ្រឿង​​ញៀន​ សង្ស័យ​​ជា​​រឿង​​គំនុំ​​
ថ្ងៃទី​ 05 ខែធ្នូ ឆ្នាំ2014, ម៉ោង 06:40 PM
  ជិះ​​ម៉ូតូ​​បុ​ក​​ម៉ូតូ​​កង់​​៣​ ពី​​ក្រោយ ​ស្លាប់​​ខ្លួន​​ឯង​​ នៅ​​ភ្នំ​ព្រឹក្ស​
ថ្ងៃទី​ 05 ខែធ្នូ ឆ្នាំ2014, ម៉ោង 06:29 PM
  ស្រ្ដី​មេ​ម៉ាយ​ម្នាក់ ​ជ​ន​មិន​ស្គាល់​មុខ​វាយ​សម្លាប់ សម្រាត​ខោ​អាវ​
ថ្ងៃទី​ 05 ខែធ្នូ ឆ្នាំ2014, ម៉ោង 06:18 PM
  ឆេះ​​ផ្សារ​.​ក ​អណ្តើក​ ជាង​​២០០​​តូប ​និង​​​ផ្ទះពលរដ្ឋ ២៤ ខ្នង​​ទៀត ​កាល​ពី​​យប់​មិញ​​
ថ្ងៃទី​ 26 ខែវិច្ឆិកា ឆ្នាំ2014, ម៉ោង 10:58 AM
  អាកាស​ធាតុ​នឹង​ចុះ​ត្រជាក់ ​នៅ​ថ្ងៃ​ទី០២ ​ដល់​ថ្ងៃ​ទី០៥ ​ខែ​ធ្នូ ​ខាង​មុខ​នេះ​
ថ្ងៃទី​ 24 ខែវិច្ឆិកា ឆ្នាំ2014, ម៉ោង 02:49 PM
  ភ្លើង​​ឆេះ​​ផ្សារ​​ចាស់ ​​ទាំង​​ព្រឹក​​ព្រលឹម​ ​ខូត​​​ខាត​​​​តូប​ជាង​៣០០ ​
ថ្ងៃទី​ 24 ខែវិច្ឆិកា ឆ្នាំ2014, ម៉ោង 10:53 AM
  ករណី​​​បាញ់​​​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ ​សមត្ថកិច្ច​​ដាក់​​ការ​​សង្ស័យ​ថា ​​ជា​​រឿង​​គំនុំ​
ថ្ងៃទី​ 24 ខែវិច្ឆិកា ឆ្នាំ2014, ម៉ោង 10:22 AM
  ឃាត់​ខ្លួន​ជន​​សង្ស័យ​ម្នាក់​ ដុត​ផ្ទះ​សម្លាប់​១​ពូជ មក​សួរ​នាំ​ រត់​គេច​ខ្លួន​ ​បាញ់​របួស​កំភួន​ជើង​
ថ្ងៃទី​ 22 ខែវិច្ឆិកា ឆ្នាំ2014, ម៉ោង 05:17 PM
  តារា​ចម្រៀង មង្គល ទីណា បើក​​​រថយន្ត​​​ស៊េរី​​​ទំនើប បុក​​រនាំង​​ដែក​​ បាក់​​១០​​ផ្ទាំង​​
ថ្ងៃទី​ 21 ខែវិច្ឆិកា ឆ្នាំ2014, ម៉ោង 03:20 PM
  ចង​​ឪពុក​​ ម្តាយ ​និង​​កូន ​​ផ្អោប​​គ្នា​ក្នុង​​ផ្ទះ​​ រួច​​ចាក់​​សាំង​​ដុត​ស្លាប់ ​សង្ស័យ​រឿង​គំនុំ​សង​សឹក​
ថ្ងៃទី​ 21 ខែវិច្ឆិកា ឆ្នាំ2014, ម៉ោង 11:11 AM
  ខឹង​មេ​ការ​ប្រជុំ​លើក​ភាព​អសកម្ម​ប្រាប់​ថៅកែ​ ចុះ​មក​វិញ កាប់ ២​ពូថៅ​ស្លាប់​
ថ្ងៃទី​ 21 ខែវិច្ឆិកា ឆ្នាំ2014, ម៉ោង 10:57 AM
  ក្រសួង​​​ធន​​​ធាន​​​ទឹក​ថា  កម្ពុជា​នឹង​​​ទទួល​​​រង​​​ឥទ្ធិពល​​ខ្យល់​​​បក់​​មក​​ពី​​សមុទ្រ​​ចិន​​ខាង​​ត្បូង​
ថ្ងៃទី​ 19 ខែវិច្ឆិកា ឆ្នាំ2014, ម៉ោង 02:12 PM
  ខឹង​សង្សារ​សុំ​បែក ណាត់​ជួប​លើក​ចុង​ក្រោយ ក្នុង​ផ្ទះ​សំណាក់ ចាក់​សម្លាប់ របួស​ធ្ងន់​ទាំង ២​នាក់​
ថ្ងៃទី​ 19 ខែវិច្ឆិកា ឆ្នាំ2014, ម៉ោង 11:17 AM
  ដើម្បី គ.ជ.ប ឯក​រាជ្យ ភរិយា​មន្ត្រី​បក្ស ប្រ​ឆាំង​ថា សុខ​ចិត្ត​ឱ្យ​ស្វាមី​ជាប់​គុក
ថ្ងៃទី​ 19 ខែវិច្ឆិកា ឆ្នាំ2014, ម៉ោង 08:53 AM
  មេ​​ជាង​​ផ្សារ​​ដែក​​ម្នាក់​ ចង​ក​​ក្នុង​​បន្ទប់​​ជួល​​ សង្ស័យ​​ខ្មោច​​នាំ​​
ថ្ងៃទី​ 18 ខែវិច្ឆិកា ឆ្នាំ2014, ម៉ោង 04:37 PM
  លោក​តា​អាយុ ៧០​ឆ្នាំ លក់​ទឹក​ស្រះ​ជម្រៅ ២ម៉ែត្រ ស្លាប់​
ថ្ងៃទី​ 18 ខែវិច្ឆិកា ឆ្នាំ2014, ម៉ោង 03:04 PM
  ជប៉ុន​កសាង​រថភ្លើង​ដឹក​អ្នកដំណើរ​​ល្បឿន​​លឿន​បំផុត​ក្នុង​លោក​
ថ្ងៃទី​ 18 ខែវិច្ឆិកា ឆ្នាំ2014, ម៉ោង 03:01 PM
  ជិះ​ម៉ូតូ​ឡើង​វ៉ា​ជ្រុល​ទៅ​បុក​រថយន្ត​បើក​ច្រាស​ទិស​គ្នា​ បុក​ស្លាប់​មួយ​រំពេច​
ថ្ងៃទី​ 18 ខែវិច្ឆិកា ឆ្នាំ2014, ម៉ោង 02:53 PM

អ្នកចូលទស្សនា

សរុប: HTML Hit Counters
រក្សាសិទ្ឋិគ្រប់យ៉ាង ដោយអង្គរធំមេឌាគ្រុប ២០១១
©2011 Angkor Thom Media Group. All Rights Reserved
ការិយាល័យនិពន្ធ (Editorial Office) : Tel : 012 629 726
Developed by Than Bunthoeurn