ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០១៤
ទំព័រដើម
ព្រាប ​សុវត្ថិ ចេញ​បុក​ខេមរៈ សិរីមន្ត
ថ្ងៃទី​ 15 ខែតុលា ឆ្នាំ2012, ម៉ោង 04:02 AM ហ៊ឹម វិចិត្រ

ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត

ស្រប​ពេល​ដែល​ខេមរៈ សិរីមន្ត កំពុង​ជាប់​ដៃ​ថត​រឿង “វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម” របស់​ផលិតកម្ម​សាន់ដេ ជា​តួ​ឯក លើក​ទី២​នោះ កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ ក៏​បាន​សម្រុក​ថត​រឿង​ទី​២ “តើ​អ្នក​ធ្លាប់​ស្រលាញ់​ខ្ញុំ​ទេ?” របស់​ម៉ាឡេស៊ី ធ្វើ​ឱ្យមហាជន​ផ្តោត​ការ​ចាប់​អារម្មណ៍​ថា នៅ​ចុង​ឆ្នាំ​២០១២ នេះ តារា​ទាំង​២ ពិត​ជា​មាន​ការ​ប្រកួត​ប្រជែង​គ្នា​មិន​​ធម្មតា​មែន។ ពិសេស អំឡុង​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ខាង​មុខ​នេះ ព្រាប សុវត្ថិ និង​ចេញ​បុក​គ្នា​ជាមួយ​ខេមរៈ សិរីមន្ត...។

លោកព្រាប សុវត្ថិ តារាល្បីរបស់រស្មី​ហង្សមាស បានថតភាពយន្តរ​បស់​ម៉ាឡេស៊ី “តើអ្នកធ្លាប់​ស្រលាញ់ខ្ញុំ​ទេ?” កាលពីថ្ងៃទី១៧ កញ្ញា ពេល​បញ្ចប់​ធ្វើ ពិធីសែនក្រុងពាលីភ្លាម ដែលនេះជាបទពិសោធន៍ថ្មីមួយទៀត របស់ព្រាប សុវត្ថិ ដោយភាពយន្តថ្មីនេះ មានក្រុមការងារជនបរទេស ជាអ្នកដឹកនាំ។ នេះជាស្នាដៃទី២ របស់លោកព្រាប សុវត្ថិ បន្ទាប់​ពី​រឿង “នេសាទក្រពើ” ដែលរៀបចំថតកាលពីប៉ុន្មានឆ្នាំមុន ដោយផលិតកម្មហង្សមាស ធ្វើឱ្យតារារូបនេះ កាន់តែល្បីបន្ថែមពីលើ អាជីពចម្រៀង ហើយរយៈពេល១២ថ្ងៃ នៃការថតរឿងថ្មីរបស់ម៉ាឡេស៊ី នេះ ព្រាប សុវត្ថិ បានសម្រុកទាំងយប់ ទាំងថ្ងៃ និងមានប្លង់ខ្លះ ត្រូវលេងម៉ោង១-២រំលងអធ្រាត្រ ក៏មាន។ ព្រាប សុវត្ថិ បានប៉ះតួអង្គស្រី សំខាន់​២រូប គឺតួឯកកែវ ស្រីនាង និងតួធំសំខាន់ក្នុងសាច់រឿង សារ៉ាយ សក្ខណា រួមទាំងតារាជាច្រើនទៀត។

ដោយសារតែសម្រុកខ្លាំងខាងថតរឿង ដើម្បីឱ្យឆាប់ចប់តាមគម្រោងរបស់ផលិតករនោះ មួយរយៈចុងក្រោយនេះ គេបានឃើញលោកព្រាប សុវត្ថិ ពេលច្រៀង ការប្រគំ​តន្ត្រី​ធំៗ បានយកបទចាស់ៗមួយចំនួន ឡើងច្រៀង ដោយមានបទថ្មីតិចជាងទៅវិញ។ ទោះបីជាបែបនេះ ក៏ព្រាប សុវត្ថិ នៅតែមានការគាំទ្រ ត្រូវហ្វូងមនុស្សចោមរោម កាលពី​រាត្រី​ថ្ងៃសៅរ៍ ទី២៩ កញ្ញា នៅមជ្ឈមណ្ឌលកោះពេជ្រ ពេលច្រៀងបទល្បីៗ កាលពីឆ្នាំមុន ដូចជាបទ “បាក់ចន្ទល់”, “ស្មោះប៉ុណ្ណឹងមិនល្មម”...

មានការលើកឡើងពីក្រុមអ្នកគាំទ្រ របស់លោកព្រាប សុវត្ថិ ថា ព្រាប សុវត្ថិ ហេតុអ្វីច្រៀងបទចាស់ច្រើនឡើងវិញបែបនេះ ដោយសារតែគ្មានបទថ្មីៗច្រៀងឬ?
លោកអ៊ិន ទីតូ អ្នកចាត់ការទូទៅ របស់ផលិតកម្មហង្សមាស បានប្រាប់ថា “សន្ទុះនៃការគាំទ្រលោកព្រាប សុវត្ថិ ពីមុនយ៉ាងម៉េច ឥឡូវនៅតែអ៊ីចឹង គឺលោក នៅតែខ្លាំង និង​មាន​ការ​គាំទ្រច្រើនដដែល។ ចំពោះការច្រៀងបទចាស់ៗវិញ លើឆាកនោះ មិនប៉ះពាល់អីដល់ការគាំទ្រគាត់ទេ ហើយគាត់ចង់ធ្វើឱ្យប្លែក តែពេលនេះ បទថ្មីរបស់​គាត់​កំពុង​ល្បី “គេល្អហើយ អូនអើយកុំយំ” និងមានបទថ្មីៗជាច្រើនទៀតរបស់គាត់ ត្រៀមចេញក្នុងពេលឆាប់ៗនេះ”។

ដោយឡែក អ្នកចម្រៀងខេមរៈ សិរីមន្ត នៅសាន់ដេ ដែលគេតែងតែធ្វើការប្រៀបធៀបជាគូប្រជែងរបស់លោកព្រាប សុវត្ថិ នាពេលបច្ចុប្បន្ន និងអនាគតនោះ ក៏កំពុងតែ​សម្រុក​ថតរឿង “វិញ្ញាណបិសាចជញ្ជក់ឈាម” ជារឿងទី២ របស់ខ្លួន បន្ទាប់ពីរឿង “ព្រាយដែកគោល” ប្រឹងសម្រុកទាំងយប់ថ្ងៃដែរ ដែលរូបគេធ្វើជា តួឯកប្រុស ជាមួយតួ​ឯក​ស្រី សុខ ស្រីនាង។

ក្រុមការងាររបស់ផលិតកម្មសាន់ដេ បានប្រាប់ថា នៅថ្ងៃទី០៥ តុលា ខេមរៈ សិរីមន្ត ត្រូវចេញទៅទីក្រុងហុងកុង ប្រទេសចិន ដើម្បីទៅថតភាពយន្តនេះបញ្ចប់ ហើយដោយ​សារ​តែប្រឹងសម្រុក និងថតរឿងនេះខ្លាំងពេក ទើបសិរីមន្ត ស្ងប់ស្ងាត់តាមឆាកតន្ត្រី មួយរយៈ នេះ។ ប៉ុន្តែ អ្នកតំណាងផលិតកម្ម បានអះអាងថា សិរីមន្ត អត់មាន បញ្ហាខាង​ចម្រៀង​ទេ បើទោះបីជាជាប់រវល់ថតរឿងក្តី តែក្រុមហ៊ុន បានរៀបចំចម្រៀង សម្រាប់សិរីមន្ត ចេញលើទីផ្សារ បានធម្មតា។

មានការលើកឡើងថា ខេមរៈ សិរីមន្ត និងព្រាប សុវត្ថិ នឹងមាន ការប្រកួតប្រជែងគ្នាកាន់តែខ្លាំងក្លា នៅចុងឆ្នាំ២០១២ នេះ ដោយសារតែ រឿង “វិញ្ញាណបិសាចជញ្ជក់ឈាម” មានតួឯកសិរីមន្ត និងរឿង “តើអ្នកធ្លាប់ស្រលាញ់ខ្ញុំទេ?” ជាតួឯក លោកព្រាប សុវត្ថិ ត្រូវ ដាក់បញ្ចាំងដំណាលគ្នា នៅអំឡុងបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះ​ព្រះ​ខែ នៅខែវិច្ឆិកា ២០១២ ខាងមុខនេះហើយ។ ក្រុមអ្នកគាំទ្រ ដែលស្រលាញ់ខេមរៈ សិរីមន្ត នឹងទៅកាន់រោងដែលដាក់បញ្ចាំងរឿងរបស់សិរីមន្ត ហើយអ្នកគាំទ្រ ព្រាប សុវត្ថិ នឹងបុកទៅមើលព្រាប សុវត្ថិ ដែលសកម្មភាពអ្នកគាំទ្រទាំងសងខាង នឹង បុកគ្នានៅពេញរាជធានីភ្នំពេញ ជាមិនខាន ហើយគេរង់ចាំមើលថា តើភាពយន្តដែល សម្តែង​​ដោយតារាល្បីទាំង២ មួយណា មានសន្ទុះច្រើនជាង? ស្របពេលដែល អាជីពចម្រៀងកំពុងមានការប្រទាញ- ប្រទង់គ្នាជាខ្លាំង។ ប៉ុន្តែ សម្រាប់តារាចម្រៀងនា​យុគ​សម័យថ្មីនេះ មិនទាន់មានតារាណាអាចបំបែកឯតទគ្គកម្មនៃភាពល្បីល្បាញរបស់លោកព្រាប សុវត្ថិ រយៈពេល១ទសវត្សរ៍កន្លះ (១៩៩៧-២០១២) នេះបានឡើយ ព្រោះ​តារា​ថ្មីៗ ច្រើនតែល្បីមួយឆាវ ក៏ស្ងាត់ទៅវិញ...

ព័ត៌មានតារាចម្រៀងខ្មែរផ្សេងៗ...

  នីកូ ធ្លាក់​កូដ (23 ធ្នូ 2013, 22:59:56)
AKT Media Videos
ព័ត៌មានទាន់ហេតុការណ៍
  លោក​ជួន សុវណ្ណ ព្រមាន​​អធិការ​ខណ្ឌ​ទាំង​៩ កុំ​ឱ្យ​មាន​ការ​គៀប​សង្កត់ ឬ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ពី​មន្រ្តី​នគរ​បាល​ក្រោម​ឱវាទ
ថ្ងៃទី​ 11 ខែមេសា ឆ្នាំ2014, ម៉ោង 05:43 PM
  យុវ​ជន​ម្នាក់ លោត​ពី​លើ​អាគារ​ជាន់​ទី៣ សម្លាប់​ខ្លួន ពុំ​ទាន់​ដឹង​មូល​ហេតុ
ថ្ងៃទី​ 11 ខែមេសា ឆ្នាំ2014, ម៉ោង 03:56 PM
  ចេញ​ពី​ក្លឹប ជិះ​ម៉ូតូ​ក្រឡាច់​ដុំ​ថ្ម ដួល​ដាច់​ស្លឹក​ត្រចៀក
ថ្ងៃទី​ 11 ខែមេសា ឆ្នាំ2014, ម៉ោង 11:08 AM
  រថយន្ត BMW បុក​ម៉ូតូ​របួស​ធ្ងន់​២​នាក់ រួច​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បាក់​រាប​ដល់​ដី
ថ្ងៃទី​ 11 ខែមេសា ឆ្នាំ2014, ម៉ោង 10:49 AM
  ស្រវឹង​ស្រា​បើក​រថយន្ត​ឡើង​លើ​ខឿន​រង្វង់​មូល​ដើម​ពោធិ៍ មុខ​ភោជនីយ​ដ្ឋាន​ និង​រង្គ​សាល ទន្លេ​សាប
ថ្ងៃទី​ 11 ខែមេសា ឆ្នាំ2014, ម៉ោង 10:36 AM
  ថៅ​កែ​ជន​ជាតិ​ចិន រៀប​គម្រោង​ចាប់​រំលោភ​បុគ្គលិក តែ​មិន​បាន​​សម្រេច
ថ្ងៃទី​ 11 ខែមេសា ឆ្នាំ2014, ម៉ោង 10:25 AM
  ម៉ូតូ​សណ្តោង​រ៉ឺម៉ក បើក​អត់​ភ្លើង​បំភ្លឺ​ផ្លូវ កៀរ​ម៉ូតូ​ស្មាស់ របួស​ធ្ងន់​ស្រាល​៣​នាក់
ថ្ងៃទី​ 11 ខែមេសា ឆ្នាំ2014, ម៉ោង 10:17 AM
  រថយន្ត​ដឹក​សាំង បុក​ម៉ូតូ​ ស្លាប់​២​នាក់​ប្តី​ប្រពន្ធ និង​កូន​ស្រី​​របួស​​ធ្ងន់​
ថ្ងៃទី​ 11 ខែមេសា ឆ្នាំ2014, ម៉ោង 10:02 AM
  រថយន្ត​ក្រុម​ហ៊ុន KSO បើក​បុក​និង​​កៀប​ជាប់​​ម៉ូតូ​​ឆេះ​​ទាំង​​រថយន្ត ស្លាប់​​មនុស្ស​​២​​នាក់ នៅ​​ស្រុក​​ក្រគរ
ថ្ងៃទី​ 11 ខែមេសា ឆ្នាំ2014, ម៉ោង 09:49 AM
  ឃាត់​ស្រី​ស្នេហ៍​កុំ​ឲ្យ​ដើរ​ចូល​រថយន្ត ខ្មាញ់​កាំ​ភ្លើង​បាញ់​១​គ្រាប់ ​ចំ​ក្បែរ​​ប្រដាប់​ភេទ
ថ្ងៃទី​ 10 ខែមេសា ឆ្នាំ2014, ម៉ោង 03:15 PM
  ៣​នាក់​ព្រួត​គ្នា​រំលោភ​ក្មេង​ស្រី បួន​ថ្ងៃ​ក្រោយ សមត្តកិច្ច​វាយ​ខ្នោះ​បាន​២​នាក់
ថ្ងៃទី​ 10 ខែមេសា ឆ្នាំ2014, ម៉ោង 03:09 PM
  សមាជិក​​ព្រឹទ្ធ​សភា​​​គណ​បក្ស សម រង្ស៊ី ចេញ​សេចក្តី​​ថ្លែង​ការណ៍​ ថ្ងៃ​ទី​​១០ មេសា នេះ
ថ្ងៃទី​ 10 ខែមេសា ឆ្នាំ2014, ម៉ោង 03:01 PM
  សាលា​រាជ​ធានី ស្នើ​ឲ្យពល​រដ្ឋ​ខ្មែរ ប្រុង​ប្រយ័ត្ន​គ្រោះអគ្គិភ័យ និង​គោរព​ច្បាប់​ចរាចរណ៍ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី
ថ្ងៃទី​ 10 ខែមេសា ឆ្នាំ2014, ម៉ោង 02:53 PM
  លោក​សម រង្ស៊ី នឹង​​ធ្វើ​សន្និសីទ​​កា​សែត​ នៅ​ម៉ោង​​៣​ រសៀល​ ក្រោយ​​ជំនួប​​រវាង​​លោក និង សម្តេច​​ហ៊ុន សែន
ថ្ងៃទី​ 10 ខែមេសា ឆ្នាំ2014, ម៉ោង 02:41 PM
  សិទ្ធិ​ទទួល​បាន​នូវ​យុត្តិធម៌ រួម​ចំណែក​យ៉ាង​ច្រើន ក្នុង​ការ​ដោះ​​​ជម្លោះ​​ពល​រដ្ឋ ក្រៅ​ប្រព័ន្ធ​តុលា​ការ
ថ្ងៃទី​ 10 ខែមេសា ឆ្នាំ2014, ម៉ោង 09:37 AM
  ប្រទះ​ឃើញ​សព​បុរស​ម្នាក់ អណ្តែត​ទឹក​ទន្លេ​បាសាក់ អត់​​ស្គាល់​អត្ដ​សញ្ញាណ
ថ្ងៃទី​ 10 ខែមេសា ឆ្នាំ2014, ម៉ោង 09:18 AM
  រថយន្ត​ដឹក​ស៊ីម៉ង់ត៍​អូដ្ឋ កិន​និស្សិត​ស្រី​​​ន័រ​តុន​​ម្នាក់​​ស្លាប់ និង​របួស​ធ្ងន់​ម្នាក់
ថ្ងៃទី​ 10 ខែមេសា ឆ្នាំ2014, ម៉ោង 09:09 AM
  កាមរី​គូទ​ស្វិតកែច្នៃ​ ក្រឡាប់​ជា​ច្រើន​ត្រឡប់ ស្លាប់​២​នាក់ របួស​ធ្ងន់​៣​នាក់
ថ្ងៃទី​ 10 ខែមេសា ឆ្នាំ2014, ម៉ោង 09:09 AM
  រថយន្ត​បុក​បុរស​ម្នាក់​ដាច់​ក្បាល​បាត់ រក​អត់​ឃើញ
ថ្ងៃទី​ 10 ខែមេសា ឆ្នាំ2014, ម៉ោង 08:54 AM
  ស្រវឹង​ស្រា​បើក​​រថយន្ត​​ស៊េរី​ទំនើប បុក​ផ្នូរ​វីរ​ជន បែក​បាក់​​អស់​៣
ថ្ងៃទី​ 10 ខែមេសា ឆ្នាំ2014, ម៉ោង 08:36 AM
  ជន​ជាតិ​កូរ៉េ ២​នាក់ ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​បត់​បណ្តាល ស្លាប់​​​ទាំង​​២​​នាក់
ថ្ងៃទី​ 09 ខែមេសា ឆ្នាំ2014, ម៉ោង 04:02 PM
  ឯក​ឧត្តម ឌុល គឿន អញ្ជើញចុះ​​សួរ​សុខ​ទុក និង​យក​អំណោយ ចែក​ជូន​នគរ​បាល​វរ​ការ​ពារ​ព្រំ​ដែន​គោក ​លេខ​៦២១ និង​៣០៣
ថ្ងៃទី​ 09 ខែមេសា ឆ្នាំ2014, ម៉ោង 03:31 PM
  ស្ពាន​ជ្រោយ​ចង្វា​ទី​២ តម្លៃ​២៧​លាន ៥​សែន​ដុល្លារ គ្រោង​បញ្ចប់​ការ​សាង​សង់ ដើម​ខែ​កក្កដា នឹង​​ដាក់​​ឲ្យ​ប្រើប្រាស់ នៅ​​ចុង​ឆ្នាំ២០១៤ នេះ
ថ្ងៃទី​ 09 ខែមេសា ឆ្នាំ2014, ម៉ោង 02:49 PM
  បុរស​ម្នាក់ ទៅ​​ទា​​លុយ​​​គេ​​ជំពាក់​​ថ្លៃ​ស្រា​ស ​​​ត្រូវ​ក្មេង​ទំនើង​វាយ​ស្លាប់នៅ​​នឹង​​កន្លែង
ថ្ងៃទី​ 09 ខែមេសា ឆ្នាំ2014, ម៉ោង 02:35 PM
  កំពុង​​ឡើង​ឋាន​សួគ៌​ជា​មួយ​ស្រី​ស្នេហ៍ នៅ​មាត់​ស​មុទ្រ ត្រូវ​ជន​មិន​ស្គាល់​មុខ កាប់​៧​ពូថៅ ប្លន់​យក​ទ្រព្យ​សម្បត្ដិ
ថ្ងៃទី​ 09 ខែមេសា ឆ្នាំ2014, ម៉ោង 02:26 PM
  មាន​ជម្លោះ​ក្នុង​ពេល​រាំ​វង់ កាប់​១​ពូថៅ ដាច់​បំពង់​ក​ស្លាប់ កណ្តាល​វាល​ស្រែ
ថ្ងៃទី​ 09 ខែមេសា ឆ្នាំ2014, ម៉ោង 02:16 PM
  ខ្លាច​ចោរ​ប្លន់​ម៉ូតូ មន្ត្រី​យោធា​ម្នាក់ ដក​កាំ​ភ្លើង​​បាញ់​ឡើង​លើ ផ្អើល​សមត្ថកិច្ច​ទាំង​យប់
ថ្ងៃទី​ 09 ខែមេសា ឆ្នាំ2014, ម៉ោង 02:12 PM
  ចាប់​បាន​ចោរ​លួច​លួស​បន្លា​របង​ទី​តាំង​វាយ​កូន​គោល នៅ​ត្រពាំង​ក្រសាំង
ថ្ងៃទី​ 09 ខែមេសា ឆ្នាំ2014, ម៉ោង 11:09 AM
  អ្នក​រត់​ម៉ូតូ​ឌុប​ស្រវឹង ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​កុង​តឺន័រចត​ស្ងៀម ដួល​សន្លប់
ថ្ងៃទី​ 09 ខែមេសា ឆ្នាំ2014, ម៉ោង 11:03 AM
  ស្រវឹង​​ស្រា​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​តិច​តួច ​ ខឹង​​គេ​​បុក​ ចុះ​ទៅ​វាយ​បែក​មួក​ការ​ពារ​សុវត្ថិ​ភាព
ថ្ងៃទី​ 09 ខែមេសា ឆ្នាំ2014, ម៉ោង 10:56 AM

អ្នកចូលទស្សនា

សរុប: HTML Hit Counters
រក្សាសិទ្ឋិគ្រប់យ៉ាង ដោយអង្គរធំមេឌាគ្រុប ២០១១
©2011 Angkor Thom Media Group. All Rights Reserved
ការិយាល័យនិពន្ធ (Editorial Office) : Tel : 012 629 726
Developed by Than Bunthoeurn