ទំព័រដើម

ថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០១៤



អានគេហទំព័រទាំងមូល





ព័ត៌មានអន្តរជាតិ   អាមេរិក
គ្រូ​បង្រៀន​ក្រុងឈីកាហ្គោ​ បោះ​ឆ្នោត​​បញ្ចប់​​ការ​​តវ៉ា​​ប្រឆាំង​​លើ​កា​រ​ដំ​ឡើង​​ប្រាក់​ខែ និង​​សុវត្ថិភាព​ការងារ

ថ្ងៃទី​ 20 ខែកញ្ញា ឆ្នាំ2012, ម៉ោង 11:05 PM

ប្រែសម្រួលដោយ : ម៉ាណែត


អាមេរិក(BBC) : ក្រុមគ្រូប​ង្រៀន នៅ​សាលា​រៀន ក្រុង​​ឈី​កាហ្គោ បាន​ធ្វើការ​បោះ​ឆ្នោត ​ដើម្បី​ផ្អាក​សកម្មភាព​តវ៉ា​ប្រឆាំង​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​ប្រាក់​បៀរវត្ស និង​សន្តិសុខ​ការងារ​ក្នុងរ​យៈពេល​៧ថ្ងៃ​កន្លង​មក​នេះ ដែល​ធ្វើឲ្យ​ប៉ះ​ពាល់​លើការ​សិក្សា​​របស់​សិស្ស​ប្រមាណជាង​ ​៣៥០​.០​០០​នាក់។

 

ក្រោយពីការព្រមព្រៀងក្រៅផ្លូវការ​មួយ បានសម្រេច​ក្នុងរយៈ​ពេល​មួយ​សប្តាហ៍មកនេះ សមាជិក​សហជីព​បានបោះ​ឆ្នោត​កាល​ពីថ្ងៃអាទិត្យ​ដើម្បីបញ្ចប់​ស្ថាន​ការណ៍​ធ្វើកូដកម្ម​នេះ។

លោកអភិបាលក្រុង រាម អ៊ីម៉ានូអែល (Rahm Emanuel) បានចូលខ្លួនដល់អង្គសវនការ កាល​ពីថ្ងៃចន្ទ ក្នុងគោលបំណងបង្ខំឱ្យគ្រូ​បង្រៀនទាំងនោះ ត្រឡប់ទៅកាន់​ថ្នាក់រៀន ចូលបំពេញភារកិច្ច​របស់​ពួកគេ​វិញ​ផងដែរ។

ការប្រជែងតវ៉ាប្រឆាំងតាមផ្លូវច្បាប់នេះ បានអះអាងថា ការធ្វើបាតុកម្មនេះ ពិតជាចំណែក​គ្រោះថ្នាក់មួយប៉ះពាល់​ដល់សុខភាពសារធារណៈ ពីព្រោះតែសិស្សរាប់ពាន់​នាក់ បានទទួលការផ្គត់ផ្គង់ចំណីអាហារដោយឥតគិតថ្លៃ សម្រាប់ជាមូលដ្ឋានចិញ្ចឹមជីវិតរបស់ពួកគេផងដែរ។

គណៈប្រតិភូសហជីព​ក្នុងសាលាសង្កាត់ធំជាងគេទី៣ ក្នុងស្រុក បានបោះឆ្នោត ជាឯកច្ឆ័ន្ទ​ កាលពីថ្ងៃអង្គារ ដើម្បីទទួលយកិច្ចព្រមព្រៀង​​ថ្មីមួយ ដែលរួមមានការ​ដំឡើង​ប្រាក់បៀរ​វត្ស និងផ្ការលើកកម្ពស់​វិជ្ជាជីវៈគ្រូបង្រៀន រួមទាំងសន្តិសុខការងារផងដែរ។

យោងតាមការិយាល័យអប់រំស្រុក បានឲ្យដឹងថា ក្រោយការព្រមព្រៀង គ្រូបង្រៀន​អាចទទួលបាន​ប្រាក់បៀរ​វត្សច្រើនជាងពីមុន ដែលជាមធ្យមមាន​ទឹកប្រាក់​ប្រហែលជា​៧៦.០០០ដុល្លារ ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា បើតាមកិច្ចព្រមព្រៀង​ថ្មីនេះ រដ្ឋមិនបានដំឡើងប្រាក់​បៀរវត្ស៤ភាគរយ នាពីដើមឆ្នាំថ្មី​នេះទេ ប៉ុន្តែ វាបានដំឡើង​ ៣% សម្រាប់ប្រាក់ខែរបស់គ្រូបង្រៀន​នៅ​ឆ្នាំទីមួយ នៃ​​កិច្ចព្រម​ព្រៀង និងដំឡើង​២ភាគរយបន្ថែមទៀត នៅពីរឆ្នាំបន្ទាប់៕


ព័ត៌មានអាមេរិកផ្សេងៗ...

  អានផ្នែកខាងលើ

រក្សាសិទ្ឋិគ្រប់យ៉ាង ដោយអង្គរធំមេឌាគ្រុប ២០១១
©2011 Angkor Thom Media Group. All Rights Reserved
ការិយាល័យនិពន្ធ (Editorial Office) : Tel : 023 996 421 / 012 629 726, Fax : 023 996 441
Developed by Than Bunthoeurn
Regular Site